ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី សារៈសំខាន់នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង និងថាតើអ្វីទៅជាការជំរុញនីទ្រីកអុកស៊ីត?

មានកត្តាជាច្រើនក្នុងការរស់នៅឱ្យបានល្អបំផុត ហើយក៏មិនចាំបាច់ពិបាកស្មុគស្មាញអ្វីច្រើននោះដែរ។ មានវិធីសាមញ្ញមួយចំនួនដើម្បីគាំទ្រដល់សុខភាពបេះដូងរបស់អ្នកឱ្យមានសុខភាពល្អគឺ តាមរយៈរបបអាហារត្រឹមត្រូវ ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានអាហាររូបត្ថម្ភជំនួយ។ របបអាហារ និងលំហាត់ប្រាណគឺងាយស្រួល ប៉ុន្តែអាហាររូបត្ថម្ភជំនួយវិញ? វិធីដ៏ល្អបំផុតមួយដើម្បីជួយការពារបេះដូងរបស់អ្នកគឺ តាមរយៈនីទ្រីកអុកស៊ីត ឬ ពាក្យកាត់ NO។
តើនីទ្រីកអុកស៊ីតដំណើរការយ៉ាងដូចម្តេច?
នីទ្រីកអុកស៊ីត គឺជាឧស្ម័នដែលកើតឡើងពីធម្មជាតិដែលមាននៅទាំងក្នុង និងក្រៅរាងកាយ។ វាការពារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកពីការខូចខាត និងការចុះខ្សោយតាមវ័យ ដោយលើកកម្ពស់ភាពយឺត នៃសរសៃឈាម។ នីទ្រីកអុកស៊ីតជួយឱ្យជញ្ជាំងសរសៃឈាមរបស់អ្នកសម្រាក និងរីកធំ ដើម្បីឱ្យកោសិកាឈាមអាចរត់បានយ៉ាងងាយស្រួល។ ដំណើរការនេះអនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនត្រូវបានបញ្ជូនទៅកាន់រាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។

អត្ថប្រយោជន៍ នៃនីទ្រីកអុកស៊ីត
នីទ្រីកអុកស៊ីតត្រូវបានគេហៅថាជា “Miracle Molecule” ឬ “ម៉ូលេគុលអស្ចារ្យ” ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលវាមាន។ ផ្អែកលើការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Journal of Preventive Medicine and Hygiene បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍របស់នីទ្រីកអុកស៊ីតដូចខាងក្រោម៖
• ជួយគាំទ្រដល់ដំណើរការបេះដូង
• រក្សាសរសៃឈាមឱ្យមានភាពបត់បែន
• ធ្វើឱ្យលំហូរឈាមប្រសើរឡើង
• គាំទ្រដល់គ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយរបស់អ្នក
• ជំរុញមុខងារបេះដូង ខួរក្បាល និងសរីរាង្គផ្សេងៗទៀតផងដែរ
ការធ្វើឱ្យលំហូរឈាម និងការចរាចរឈាមប្រសើរឡើង នឹងជួយសម្រាលបន្ទុកការងាររបស់បេះដូង។ បេះដូងតែងតែច្របាច់បញ្ជូនកោសិកាឈាមផ្តល់ថាមពលដល់គ្រប់សាច់ដុំ និងសរីរាង្គក្នុងរាងកាយ។ នីទ្រីកអុកស៊ីតជួយឱ្យសរសៃឈាមសម្រាក អនុញ្ញាតិឱ្យកោសិកាទាំងអស់អាចធ្វើចលនា និងរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ។