កងទ័ព កម្ពុជា-ចិន នឹងធ្វើសមយុទ្ធរួមគ្នា ១៥ថ្ងៃ,ប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប និងការងារមនុស្សធម៌…
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ នឹងចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា ដោយប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប (Drone) និងការងារមនុស្សធម៌ និងការសង្គ្រោះផងដែរ។
បើតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនេះ មានឈ្មោះថា “ នាគមាស-ឆ្នាំ២០២៦” ។
សមយុទ្ធនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំង៣ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និងនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប និងការងារមនុស្សធម៌ និងការសង្គ្រោះផងដែរ៕




