ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ “Fuel Like Ronaldo”

admin By admin May 29, 2026

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានប្រកាសដាក់ដំណើរការយុទ្ធនាការ “Fuel Like Ronaldo” ដែលជាគំនិតផ្តួចផ្តើមជាសកលមួយក្នុងការបំប្លែងរបបអាហារូបត្ថម្ភរបស់កីឡាករឆ្នើម និងយុទ្ធសាស្ត្របង្កើនសមត្ថភាពរាងកាយ ឱ្យទៅជាការណែនាំជាក់ស្តែងសម្រាប់អ្នកស្វែងរកសុខុមាលភាពទូទៅក្នុងជីវភាពប្រចាំថ្ងៃ។

ដោយផ្អែកលើបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់កីឡាករឆ្នើមៗ ក្រុមហ៊ុន Herbalife បាននាំយកជំនាញអាហារូបត្ថម្ភដែលបានបញ្ជាក់ច្បាស់លាស់របស់ខ្លួន មកជូនដល់អ្នកដែលស្វែងរកសុខុមាលភាពនៅទូទាំងពិភពលោក។ លោកអ្នកអាចមើលសេចក្តីប្រកាសពេញលេញនៅទីនេះ៖ https://www.businesswire.com/news/home/20260508653160/en/

តាមរយៈបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការធ្វើការជាមួយកីឡាករអាជីព រួមទាំងភាពជាដៃគូដ៏យូរអង្វែងជាមួយកំពូលកីឡាករលោក Cristiano Ronaldo ក្រុមហ៊ុន Herbalife កំពុងធ្វើឱ្យជំនាញផ្នែកអាហារូបត្ថម្ភកីឡារបស់ខ្លួនកាន់តែមានភាពទូលំទូលាយ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបង្កើនថាមពល គាំទ្រដល់ការស្តារឡើងវិញនៃសុខភាព និងកសាងទម្លាប់ប្រចាំថ្ងៃឱ្យកាន់តែមានសុខភាពល្អ។ ការដាក់ចេញនូវយុទ្ធនាការនេះធ្វើឡើងស្របពេលដែលកំពុងមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅរដូវក្តៅខាងមុខនេះ ដែលបង្ហាញពីរបៀបដែលវិន័យ និងការរៀបចំខ្លួនរបស់កីឡាករឆ្នើមៗ អាចជម្រុញឱ្យមានទម្លាប់រស់នៅប្រកបដោយសុខភាពល្អបាន។

លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ “អស់រយៈពេលជាងពីរទសវត្សរ៍មកហើយដែល Herbalife បានជួយកីឡាករឆ្នើមៗក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីអាហារូបត្ថម្ភដែលគាំទ្រដោយវិទ្យាសាស្ត្រ។ យុទ្ធនាការ ‘Fuel Like Ronaldo’ ធ្វើឱ្យជំនាញអាហារូបត្ថម្ភរបស់ Herbalife អាចឈានទៅដល់មនុស្សគ្រប់ៗគ្នា។ យើងកំពុងបញ្ជូលជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពកីឡា ជាមួយនឹងឧបករណ៍ឌីជីថលថ្មីៗ ដើម្បីបង្កើតប្រព័ន្ធដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលអាចជួយឱ្យមនុស្សគ្រប់គ្នា អាចរស់នៅដោយមានសុខភាពល្អ និងសកម្មជាងមុន”។

ពីវិទ្យាសាស្ត្រកីឡា មកកាន់ទម្លាប់ប្រចាំថ្ងៃ

យុទ្ធនាការនេះធ្វើឱ្យវិទ្យាសាស្ត្រកីឡាដ៏ស្មុគស្មាញ ក្លាយជាដំណាក់កាលសាមញ្ញចំនួន ៤ ៖

• ការរៀបចំ (Prepare): រៀនពីរបៀបរៀបចំរាងកាយរបស់អ្នកឱ្យបានត្រឹមត្រូវ ជាមួយនឹងអាហារូបត្ថម្ភដែលមានតុល្យភាព និងការផ្តល់ជាតិទឹកឱ្យបានគ្រប់គ្រាន់

• ការអនុវត្ត (Perform): ស្វែងរកយុទ្ធសាស្ត្រដើម្បីរក្សាថាមពល និងការផ្តោតអារម្មណ៍ក្នុងអំឡុងពេលការងារប្រចាំថ្ងៃ និងសកម្មភាពរាងកាយ

• ការស្តារឡើងវិញ (Recover): ស្វែងយល់ពីរបៀបស្តារកម្លាំង និងការជួសជុលសាច់ដុំប្រកបដោយប្រសិទ្ធភាព

• ការធ្វើឱ្យបានជាប់ៗគ្នា (Repeat): ធ្វើឱ្យការអនុវត្តទៅជាទម្លាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរយៈពេលវែង

Leave a Reply

Your email address will not be published. Required fields are marked *